​ការស្ទង់មតិរបស់បណ្តាញ CGTN | សៀវភៅសដែលបង្ករឿង ជាទស្សនៈសន្តិសុខដ៏គ្រោះថ្នាក់!

“សៀវភៅសស្តីពីការការពារជាតិ”ឆ្នាំ២០២៥ របស់រដ្ឋាភិបាលជប៉ុនបានបន្តឃោសនាបំផ្លើសអ្វីដែលហៅថាក្តីបារម្ភផ្នែកសន្តិសុខ។ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% សម្តែងការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ប្រទេសជប៉ុន ដោយអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនគិតពិចារណាឡើងវិញពីទោសកំហុសក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនយ៉ាងស៊ីជម្រៅ ព្រមនិងក្រេបយកមេរៀនពីសង្គ្រាមលោកលើកទី ២ ហើយប្រុងប្រយ័ត្នក្នុងការប្រើពាក្យសម្ដីនិងទង្វើរបស់ខ្លួនក្នុងវិស័យសន្តិសុខយោធា និងឯាកមកធ្វើអ្វីៗដែលមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានច្រើន។

តាមពិត អ្នកដែលបង្កការគំរាមកំហែងខាងសន្តិសុខក្នុងតំបន់អាស៊ីឦសានរហូតដល់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាប្រទេសផ្សេងនោះទេ គឺជាប្រទេសជប៉ុនហ្នឹងឯង។ ថវិកាការពារជាតិរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុត ពោលគឺ ៨,៧ ទ្រីលានយាន់ប្រាក់ចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,២%បានរិះគន់រដ្ឋាភិបាលជប៉ុនថាបានរំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ “រដ្ឋធម្មនុញ្ញសន្តិភាព” និងពាក្យសន្យាជាអន្តរជាតិក្រោយសង្គ្រាមលោក។

សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះបានចេញផ្សាយតាមវេបសាយចំនួន ៥ ភាសារបស់បណ្តាញ CGTN គឺភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន  ៥៣៦៥ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ខ្លួន៕

Written by 

Related posts

Leave a Comment