ពលរដ្ឋថៃលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនបណ្តេញឱ្យវិលត្រឡប់ទៅវិញ

បន្ទាយមានជ័យ ខណដែលភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡើយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជាថៃជាឯកតោភាគី និងមានការឹតត្បឹតនោះ,ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វើ ។ ប៉ុន្តែការលួចចូលដោយប្រថុយប្រថាននោះ ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។

សូមជំរាបថាសកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា មានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរបស់អាជ្ញាធរ ក៏ដូចជាយោធាថៃ ព្រោះការបិទច្រកព្រំដែនធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ពួកគេ ខណកន្លងទៅអាជីវករថៃក៏បានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញផងដែរ៕

Written by 

Related posts

Leave a Comment