ផ្ទុះ​គ្រាប់បែកនៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​​ប៉ូលិស ក្នុងក្រុង Los Angeles ស្លាប់មន្ត្រី ៣ នាក់

មន្ត្រី ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលការអនុវត្តច្បាប់មួយនៅភាគខាងកើតទីក្រុង Los Angeles ។

ការបំផ្ទុះនេះ បានកើតឡើងនៅម៉ោងប្រហែល ០៧ និង ៣០ នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាល Biscailuz Center Academy ដែលមានការិយាល័យអនុវត្តច្បាប់ពិសេសរបស់នាយកដ្ឋានប៉ូលិស និងព័ត៌មានលម្អិតអំពីគ្រឿងផ្ទុះ រួមទាំងក្រុមគ្រាប់បែកផងដែរ។

មូលហេតុពិតប្រាកដនៃការផ្ទុះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែលោក Robert Luna ប្រធាននៃនាយកដ្ឋាននេះ បានពណ៌នាថា វាជាឧប្បត្តិហេតុ ហើយក្រៅពីអ្នកស្លាប់ មិនមានអ្នករបួសនោះទេ។

យោងតាមលោក បានបញ្ជាក់ថា មន្ត្រី​ប៉ូលិស​ ៣ នាក់​ ដែល​​ស្លាប់​ក្នុង​ការ​បំផ្ទុះ​នេះ គឺ​ជាមន្ត្រីដែលជំនាញ​មានវិជ្ជាជីវៈ និង​ជា​អតីត​យុទ្ធជន​នៃ​នាយកដ្ឋាន ដែល​ម្នាក់ៗ​បម្រើ​ការ​ចន្លោះ​ពី ១៩ ទៅ ៣៣ ឆ្នាំ។

ទោះជាយ៉ាងណា នាយកដ្ឋាន ​មិន​បាន​បញ្ចេញ​ឈ្មោះ​មន្ត្រី​ដែល​ស្លាប់​នោះ​ទេ ដោយ​លើក​ឡើង​ថា​ ត្រូវ​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​ជា​មុន​សិន៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment