ក្រសួងកិច្ចការសង្គមអេស្ប៉ាញ ស្នើឲ្យអាជ្ញាធរបើកការស៊ើបអង្កេតលើ ​Yamal ​​អំពីករណីនេះ

ក្រសួងកិច្ចការសង្គមអេស្ប៉ាញ បានស្នើឱ្យការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសនេះស៊ើបអង្កេតលើខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Lamine Yamal ​​បន្ទាប់ពីទទួលបានរបាយការណ៍ថាកីឡាកររូបនេះ បានជួលមនុស្សតឿឱ្យសម្តែងក្នុងពិធីខួបកំណើតវ័យ១៨ ឆ្នាំរបស់ខ្លួន។

Lamine Yamal បានរៀបចំពិធីជប់លៀងមួយកាលពីថ្ងៃអាទិត្យនៅឯផ្ទះជួលក្នុង Olivella ដែលជាទីក្រុងតូចមួយចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Barcelona ជាមួយនឹងភ្ញៀវរួមទាំង YouTubers អ្នកមានឥទ្ធិពល និងមិត្តរួមក្រុម Barcelona ជាច្រើន។

លើសពីនេះទៀត Yamal ត្រូវបានគេចោទថាបានជួលក្រុមអ្នកកម្សាន្តបែបមនុស្សតឿក្នុងពិធីជប់លៀងសប្បាយរបស់ខ្លួនផងដែរ ជាអ្វីដែលសមាគមនៅអេស្ប៉ាញ ហៅកាត់ថា ADEE បានពិព័រនាថា មិនអាចទទួលបានយកបានទេ ក្នុងសតវត្សរ៍ទី២១ នេះ។ ទោះជាយ៉ាងណា ADEE ក៏បានដាក់ពាក្យប្តឹង Yamal និងទាមទារឱ្យបើកការស៊ើបអង្កេតទៅលើរឿងនេះ ដែលបានប្រឆាំងទៅនឹងច្បាប់ និងរំលោភសិទ្ធិបុគ្គលទៀតផង៕

Written by 

Related posts

Leave a Comment