បន្ទាយមានជ័យ ៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ ស្រី ០២នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ៕



