នៅវេលាម៉ោង៤:០០នាទីរសៀលនេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ នឹងបន្តជួបក្រុមខ្លាំងមកពីកូរ៉េខាងត្បូង ក្នុងជំនួបលើកទី២ នៃពានរង្វាន់ Lion City Cup 2025 នាកីឡដ្ឋានJalan Besar Stadium ប្រទេសសិង្ហបុរី។
សម្រាប់ជំនួបទី១ U16 នារីកម្ពុជា ធ្វើបានមិនល្អឡើយដោយប្រកួតចាញ់ក្រុម U16 នារីចិនហុងកុង ក្នុងលទ្ធផល ៤-០ ខណៈក្រុមខ្លាំង U16 កូរ៉េខាងត្បូង បានយកឈ្នះលើក្រុមម្ចាស់ផ្ទះសិង្ហបុរី ៩-០។ តាមរយៈលទ្ធផលនេះ U16 កូរ៉េខាងត្បូង ឈរលេខ១ក្នុងពូលជាបណ្ដោះអាសន្ន ហុងកុង ឈរលេខ២ កម្ពុជា ឈរលេខ៣ និងក្រុមម្ចាស់ផ្ទះសិង្ហបុរី ឈរបាតតារាង។
ចំណែកការប្រកួតចុងក្រោយ កម្ពុជា ប៉ះក្រុមម្ចាស់ផ្ទះសិង្ហបុរី ខណៈ U16 កូរ៉េខាងត្បូង ជួបហុងកុង ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥នៅកីឡដ្ឋានJalan Besar Stadium៕
