ការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship (ACC) Shoppe Cup 2025/26 បានបង្ហាញកម្មវិធីប្រកួតវគ្គចែកពូលជាផ្លូវការហើយ ដោយក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទទួលបានឱកាសធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងចំណោម ៥ប្រកួត នៃពូលB ដោយត្រូវជួបក្រុមខ្លាំងមកពីម៉ាឡេស៊ី និងថៃ។ សម្រាប់កម្មវិធីប្រកួតវគ្គចែកពូលពាន ACC 2025/26 ខាងលើ នឹងធ្វើឡើងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
