តាមព័ត៌មានទទួលបាន មានករណីក្មេងទំនើង១ក្រុម មានគ្នា ៩នាក់ ជិះម៉ូតូ ១គ្រឿង និងបើករថយន្ដ ១គ្រឿង បានវាយ និងកាប់លើក្រុមជនរងគ្រោះចំនួន ៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស២នាក់ (ស្រាល) និងខូចម៉ូតូ១គ្រឿង។ ក្រោយពីធ្វើសកម្មភាពរួច ពួកគែនាំគ្នារត់គេចខ្លួន។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង០៣ និង២៦នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់មកសមត្ថកិច្ច បានស្រាវជ្រាវរហូតឈានដល់ ឃាត់ជនសង្ស័យបាន៦នាក់ ក្នុងចំណោម៩នាក់៕