លោកជំទាវ ភឿង សកុណា ជួបសម្តែងការគួរសមជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៧ នៅប្រទេសបារាំង

នៅទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចូលជួបសម្តែងការគួរសមជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ  Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជាក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទីរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

   លោក សាស្ត្រាចារ្យ  Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជាលើវិស័យវប្បធម៌ និងបេតិកភណ្ឌផងដែរ៕



Written by 

Related posts

Leave a Comment