​ឯកឧត្តម ហួត ហាក់ ​នាំយកនូវអំណោយសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មហ៊ូប៉ីឈូនៅកម្ពុជា ចែកជូនសមាជិក សមាជិកាបក្សនៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ស្រុកបារាយណ៍៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋជាសមាជិក សមាជិកាបក្សមូលដ្ឋានក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលកំពុងមានជីវភាពខ្វះខាតពិតប្រាកដ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ឯកឧត្តមប្រធាន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកបារាយណ៍ លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោក Mao Deming នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មហ៊ូប៉ីឈូនៅកម្ពុជា ព្រមទាំងលោក លោកស្រី សហការី លោក ម៉ី សារឿន ប្រធានគគណៈកម្មការធិការគណបក្សឃុំ និងជាមេឃុំបាក់ស្នា ព្រមទាំងបងប្អូនជាសមាជិក សមាជិកាបក្ស ចំនួនប្រមាណ ៣០០នាក់។

សូមបញ្ជាក់ថា អំណោយរបស់សប្បុរសធម៌របស់សមាគមពាណិជ្ជកម្មហ៊ូប៉ីឈូនៅកម្ពុជាជូនឯកឧត្តមប្រធាន ដើម្បីបាននាំយកមកចែកជូនប្រជាពលរដ្ឋ ក្នុងនោះសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ចំនួន ១៤ មុខ មានដូចជា៖ គ្រែដេក ២ជាន់ ១៩គ្រឿង, កម្រាលពូកត្រជាក់ ១៩ឈុត, ម៉ុង ១៩ឈុត, សម្ភារៈប្រើប្រាស់លើគ្រែ ៥០ឈុត, កៅស៊ូពូក ៥០ឈុត, ស្បែកជើងឃ្លុប ១០០គូ, ស្បែកជើងស៊ក ៦៣គូ, ខោខ្លី ២០០ខោ, ចំណីអាហារ ៣០កេស, ពូករ៉ូស័រ ៦០ឈុត, ពូកធម្មតា ៣៨ឈុត, មីកញ្ចប់ ១០០កេស, ផ្លែប៉ោម ១០០កេស, និងភេសជ្ជៈ ចំណីអាហារផ្សេងៗ ៧០កេសផងដែរ។

Written by 

Related posts

Leave a Comment