ក្រុមបាល់ទាត់ Liverpool បានសម្រេចចិត្តបង់ប្រាក់រយៈពេល២ ឆ្នាំនៃកិច្ចសន្យាដែលនៅសល់របស់ Diogo Jota ទៅឲ្យក្រុមគ្រួសាររបស់លោក ។ របាយការណ៍កត់ត្រាថាក្លឹបបានប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដល់គ្រួសាររបស់ Jota ដោយសន្យាគោរពតាមកិច្ចសន្យាពេញលេញរបស់លោកជាមួយក្លិប ។
ការសម្រេចចិត្តនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីកាយវិការនៃការគោរពប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាសម្រាប់ភរិយា និងកូនៗរបស់ Diogo Jota ដោយធានាថាពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។
សូមជម្រាបថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងបងប្រុសរបស់គាត់ឈ្មោះ Andre Silva បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងជើងប្រទេសអេស្ប៉ាញ៕
