បន្ទាយមានជ័យ ៖នៅព្រឹក ថ្ងៃទី ៤ ខែ កក្តដា ឆ្នាំ ២០២៥ កិច្ចប្រជុំនេះមានការចូលរួម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុខ ធី ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អភិបាលរងខេត្ត លោកបឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធប្រហែល១.០០០នាក់។

លោកបឹង គឹមសឹង បានមានប្រសាសន៍ថា៖ បើកកិច្ចប្រជុំស្ដីពីការត្រួត ពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុង២០២៤ ដល់រដ្ឋបាលខេត្ត ក្រុង/ ស្រុក ឃុំ/ សង្កាត់ និង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រោះវាមានសារៈសំខាន់ណាស់ យោងប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយក្រសួងរៀបចំដែនដី នគរនីយកម្ម និងសំណង់ ត្រង់ប្រការ៣. ចំពោះការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើកដំបូងលើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងគុរុភណ្ឌជាដីរបស់វត្ត ត្រូវ បានលើកលែងការយកកម្រៃសេវាសាធារណៈ ៣.ការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ផ្អែកតាមប្រកាសលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវិធាន និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ត្រង់ប្រការ៥. គ្រប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិបុគ្គលសាធារណះ ត្រូវរៀបចំគម្រោងជម្រះបញ្ជីប្រចាំឆ្នាំ នូវទ្រព្យសម្បត្តិរដ្ឋទាំងឡាយដែលជាកម្មវត្ថុ ស្នើសុំជម្រះចេញពីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបានអនុញ្ញាតឲ្យជម្រះបានតែមួយដងគត់ក្នុងមួយឆ្នាំ។

លោក អ៊ុ រាត្រី បានអោយដឹងថា ៖រដ្ឋបាលខេត្ត ក្រុង/ ស្រុក ឃុំ/ សង្កាត់ និង មន្ទីរ អង្គភាពជំនាញជុំវិញខេត្តចាប់ពីពេលនេះតទៅ លោក លោស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុងស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកជំនាញដែលពាក់ព័ន្ធទាំងអស់ដែលបានរៀបចំ និងកំពុងរៀប ចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ២០២៤ ។
យោងតាមច្បាប់ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលបំណងគ្រប់គ្រង ប្រើប្រាស់និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធិភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និងចីរភាព ដោយកំណត់ក្រខ័ណ្ឌច្បាប់និងស្ថាប័នជាគោលដៅចូលរួមចំណែកបម្រើឧត្តប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ធី បានបញ្ជាក់ ថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមអធិបតេយ្យភាពនិង/ ឬយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។
ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តម្រូវ ឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណះដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល រៀងរាល់៥ឆ្នាំម្តង និងតារាងកើនឡើងនិង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ១ឆ្នាំម្ដង ដែលនៅចន្លោះឆ្នាំគោល។ការធ្វើប័ណ្ណកម្មសិទ្ធិ ផ្អែកតាមអនុក្រឹត្យលេខ ៦៦ មាត្រា២១ អាជ្ញាធរកាន់កាប់ ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលន ទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំង អស់ ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត៕





