ការចាប់ឆ្នោតចែកពូល ពានជើងឯកនារីក្លិបបាល់ទាត់ទ្វីបអាស៊ី វគ្គជម្រុះ AFC Women’s Champions League 2025/26 Preliminary Stage ដែលភ្នំពេញក្រោន ត្រូវធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នេះវេលាម៉ោង ២:០០នាទីរសៀល នៅទីស្នាក់ការរបស់ AFC នាប្រទេសម៉ាឡេស៊ី។
ស្ថិតនៅក្រឡក្រុមទទួលធ្វើម្ចាស់ផ្ទះ (Hosts Pot) ហើយបំបែកចេញមកពី Pot3 នោះ នារីភ្នំពេញក្រោន នឹងមិនជួបក្រុមម្ចាស់ផ្ទះ ដូចជាម៉ាឡេស៊ី, អ៊ូសបេគីស្ថាន, មីយ៉ាន់ម៉ា និងឡាវ នោះទេ។ ជាងនេះទៅទៀត នារីភ្នំពេញក្រោន ក៏នឹងមិនត្រូវបានចាប់ពូលជួបក្រុមនៅ Pot3 ដូចគ្នា ដូចជានេប៉ាល់, ហ្គាំ និង សិង្ហបុរី ផងដែរ ។ដូច្នេះយើងរងចាំមើលថាតើក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួបក្រុមណា?។
សម្រាប់ការប្រកួតវគ្គជម្រុះ Preliminary Stage នេះនឹងបែងចែកចេញជា ៥ពូល ក្នុងមួយពូលមាន៤ក្រុម និងមួយពូលទៀតមានតែ ៣ក្រុម ប្រកួតនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែសីហា ដោយមានតែក្រុមកំពូលតារាង ៥ ក្រុមប៉ុណ្ណោះដែលឈានទៅជុំចុងក្រោយ ដែលមានប្រទេសធំៗចំនួន ៧ទៀតអង្គុយរង់ចាំរួមមាន៖ 🇦🇺 Melbourne City FC,🇰🇷 Suwon FC Women,🇯🇵 Tokyo Verdy Beleza,🇨🇳 Wuhan Jiangda (defending champions),🇻🇳 Ho Chi Minh City Women’s FC,🇮🇷 Bam Khatoon FC និង🇦🇪 UAE
