យោងតាមវែបសាយផ្លូវការរបស់ ថៃបានបង្ហាញថា ស៊ីហ្គេមឆ្នាំ ២០២៥ នេះមានអត្តពលិកសរុបចំនួន ១២,៥០៦ នាក់ មកពី ១១ ប្រទេសចូលរួមប្រកួតប្រជែង។ ក្នុងនោះ ថៃ មានអត្តពលិកច្រើនជាងគេ គឺចំនួន ១,៨០៧ នាក់។ បន្ទាប់មក ម៉ាឡេស៊ី មានចំនួន ១,៥៨០ នាក់។ ឥណ្ឌូនេស៊ី មានចំនួន ១,៥៤៨ នាក់។

ចំណែក កម្ពុជា មានចំនួន ១,៥១៥ នាក់។ ហ្វីលីពីន មានចំនួន ១,៤៩៩ នាក់។ សិង្ហបុរី មានចំនួន ១,៤៨១ នាក់។ មីយ៉ាន់ម៉ា មានចំនួន ១,០៧៧ នាក់។ វៀតណាម មានចំនួន ១,០១៩ នាក់។ ឡាវ មានចំនួន ៥៩៨ នាក់។ ប៊្រុយណេ មានចំនួន ២៥០ នាក់ និងចុងក្រោយ ទីម័រ មានចំនួន ១៣២ នាក់។
សូមជម្រាបថា កីឡាស៊ីហ្គេមឆ្នាំ លើកទី ៣៣ នេះ ថៃបានកំណត់យកប្រភេទកីឡាចំនួន ៥០ ដើម្បីដាក់ប្រកួតប្រជែងដណ្តើមមេដាយ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥៕
