រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែល លោក Ron Dermer នឹងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាមួយតំណាងរដ្ឋបាលនៃទីក្រុងវ៉ាស៊ីនតោន ។

យោងតាមរបាយការណ៍របស់ ABC News បានឲ្យដឹងថា លោក Dermer គ្រោងនឹងពិភាក្សាអំពីប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប និងជម្លោះជាមួយប្រទេសអ៊ីរ៉ង់ រួមជាមួយនឹងការត្រៀម សម្រាប់ដំណើរទស្សនកិច្ចដែលគ្រោងទុករបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន ក្នុងខែកក្កដា នេះផងដែរ។
ទោះជាយ៉ាងណា ទីប្រឹក្សានាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមន្ត្រីសេតវិមាន បានពិភាក្សារួចហើយអំពីដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចនេះ នៅមិនទាន់កំណត់នៅឡើយនោះទេ ៕

ដោយ៖ ពេជ្រ