ព្រឹកថ្ងៃទី២៧ ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកOusmane Sonkoនាយករដ្ឋមន្ត្រីប្រទេសសេណេហ្កាល់ដែលអញ្ជើញចូលរួមវេទិការដាវ៉ូសរដូវក្តៅនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងសេណេហ្គាល់គួរតែគាំទ្រគ្នាទៅវិញទៅមកក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដោយឯករាជ្យនិងស្វ័យភាព និងចាត់ទុកឆ្នាំ២០២៦ដែលជា “ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសចិននិងអាហ្វ្រិក”ជាកាលានុវត្តភាពមួយដើម្បី ធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងប្រជាជនកាន់តែមានភាពជិតស្និទ្ធ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ កីឡានិងយុវជនជាដើម ក៏ដូចជាអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីរួមគ្នាជំរុញសន្តិភាព ភាពរុងរឿងនិងវឌ្ឍនភាពនៃពិភពលោក។
ជាការឆ្លើយតប លោកOusmane Sonkoបានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះរបស់លោកBassirou Diomaye Fayeប្រធានាធិបតីសេណេហ្កាល់ ដោយសង្ឃឹមថា នឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយភាគីចិនមានភាពកាន់តែស៊ីជម្រៅ ព្រមទាំងជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគនិងថាមពលជាដើមកាន់តែមានភាពជិតស្និទ្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់សេណេហ្កាល់៕
