ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសុំទោស ចំពោះការប្រកាសច្បាប់អាជ្ញាសឹក កាលពីដើមសប្តាហ៍នេះ ហើយសន្យាថានឹងមិនឲ្យមានដាក់ចេញបទបញ្ជាបែបនេះទៀតទេ។

 មេដឹកនាំដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ដ៏មានសក្តានុពលរូបនេះ បានសុំទោស បន្ទាប់ពីដាក់ចេញនូវច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែត្រូវរដ្ឋសភាលុបចោលភ្លាមៗ ផងដែរ។

 ជាការឆ្លើយតបទៅនឹងសុន្ទរកថារបស់លោកប្រធានាធិបតី Yoon មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាច បានប្រាប់អ្នកសារព័ត៌មានថា វាក្លាយជារឿងមិនអាចទៅរួចសម្រាប់ Yoon ក្នុងការបន្តកាតព្វកិច្ចដឹកនាំប្រទេសធ្វើដូចជាមិនមានរឿងអ្វីកើតឡើង។

 លោក Han Dong-hoon បានបន្ថែមថា ការលាលែងពីតំណែងណាមួយសម្រាប់លោក Yoon គឺជៀសមិនផុតទេ ។

លោក Yoon បាន​និយាយ ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា ខ្ញុំ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ហើយ​ចង់​សុំ​ទោស​ដោយ​ស្មោះ​ចំពោះ​ប្រជាជន​ដែល​មាន​ការ​តក់ស្លុត ។

លោក បានបន្ថែមថា លោក នឹងផ្ទេរការងារនៃស្ថេរភាពស្ថានភាពទៅឲ្យប្រធានគណបក្សលោក ខណមិនលើកឡើងពីការលាលែងតំណែងឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក YooN បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកជាបន្ទាន់មួយ ដោយឲ្យមានការដាក់ពង្រាយកងទ័ព និងចាប់អ្នកនយោបាយដែលលោក អះអាងថាចង់បះបោរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment