ការប្រកួតប្រជែងក្នុងពានរង្វាន់ FIFA Club World Cup បានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូលជាស្ថាពរត្រឹមព្រឹកថ្ងៃ សុក្រ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥នេះ ។
ក្រុមទាំង ១៦ ក្រុមរួមមាន៖ ពូល A ក្រុម Palmeiras និង Inter Miami។ ពូល B មាន Paris Saint-Germain និង Botafogo។ ពូល C មាន Benfica និង Bayern Munich។ ពូល D មាន Flamengo និង Chelsea។ ពូល E មាន Inter Milan និង Monterrey។ ពូល F មាន Borussia Dortmund និង Fluminense។ ពូល G មាន Manchester City និង Juventus។ ចុងក្រោយពូល H មាន Real Madrid និង Al-Hilal។
គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ ក្រុម នឹងធ្វើឡើងចាប់ពីថ្ងៃ សៅរិ៍ ទី ២៨ ខែ មិថុនា ស្អែកនេះ ដល់ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៥៕

