ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

ក្នុងការបង្ហោះនៅលើ Trust Social លោក ត្រាំ បានឲ្យដឹងថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រៀមទទួលយកបទឈប់បាញ់ពេញលេញ ក្នុងរយៈពេលប្រហែល ៦ ម៉ោងទៀត គិតចាប់ពីពេលនេះ នៅពេលអ៊ីស្រាអែល និងអ៊ីរ៉ង់ ផ្អាកការប្រយុទ្ធចុងក្រោយ ដោយបន្ថែមថា រយៈពេល ១២ ម៉ោង ក្រោយមកសង្គ្រាមនឹងត្រូវចាប់ទុកថា បញ្ចប់
លោក បានលើកឡើងថា ក្នុងអំឡុងពេលបទឈប់បាញ់ ភាគីទាំងសងខាងនឹងត្រូវរក្សាសន្តិភាព និងការគោរពគ្នា។
នេះជាបទឈប់បាញ់លើកដំបូង ក្នុងជម្លោះរយៈពេល ១២ ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង ដែលកំពុងបន្តស្ថានការណ៍ក្ដៅ។ មុនបទឈប់បាញ់ ប្រកាសក៏មានការវាយប្រហាររបស់អ៊ីរ៉ង់ លើមូលដ្ឋានយោធាអាមេរិក នៅកាតាផងដែរ៕

ដោយ៖ ពេជ្រ