Spurs យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៥លានផោនទិញយកកីឡាករជប៉ុន ​Takai ​

Tottenham បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៥ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិ​ជប៉ុន Kota Takai ពីក្លឹបនៅក្របខណ្ឌ J-League គឺក្រុម Kawasaki Frontale ។

ខ្សែការពារកណ្តាលវ័យ ២០ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងមកដល់ក្លឹបនៅខែក្រោយ ហើយនឹងជាផ្នែកមួយនៃក្រុមដំបូងរបស់លោក Thomas Frank ។

Takai ​​ទើបតែលេងបាន២ប្រកួរសម្រាប់ក្រុម​ជម្រើសជាតិឈុតធំជប៉ុន ដោយបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងការប្រកួតជម្រុះ World Cup ទល់នឹងប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។

​កីឡាករបានដើរតួយ៉ាងសំខាន់ក្នុងក្រុម Kawasaki Frontale ដែលឈ្នះពានរង្វាន់ Japanese Super Cup ក្នុងឆ្នាំ ២០២៤ ខណៈពេលដែលរូបគេត្រូវបានគេដាក់ឈ្មោះថាជាកីឡាករវ័យក្មេងល្អបំផុតរបស់ប្រទេសនៅឆ្នាំនោះ។

Takai នឹង​ប្រជែង​យក​តួនាទី​ក្នុង​ក្រុម​ជាមួយ​នឹង​ខ្សែ​ការពារ​កណ្តាល Cristian Romero, Micky van de Ven, Kevin Danso និង Radu Dragusin៕

Written by 

Related posts

Leave a Comment