តើត្រូវវាស់ស្ទង់ពេលវេលាតាមរបៀបណា? ចក្រវាឡផ្ដល់ចម្លើយតាមរយៈថ្ងៃរះនិងច័ន្ទលិច រីឯមនុស្ស វាស់ស្ទង់ពេលតាមការចងចាំ និងប្រវត្តិសាស្ត្រដែលបានកត់ក្រា។
ភ្លៀវធំបានបន្តធ្លាក់ជាង៦ខែ ទន្លេលឿងនិងទន្លេយ៉ងហ្សេ ទឹកជំនន់វាយលុកគ្រប់ទិសទី ឈានដល់រដូវស្លឹកឈើជ្រុះ នៅតំបន់ភាគខាងឦសានចិន សីតុណ្ហភាពនាពេលយប់ជិតដល់សូន្យអង្សាសេហើយ។ ស្រាប់តែពេលនោះ! សំឡេងបំផ្ទុះបានបន្លឺឡើង ទាហានបរទេសបានបំផ្ទុះបំផ្លាញផ្លូវដែកដោយចេតនា តែផ្ទុយទៅវិញចោទថាប្រជាជនក្នុងស្រុកបង្កបញ្ហា បំផុសសង្គ្រាមឱ្យកើតឡើង។
ថ្ងៃមួយនោះ ដួងច័ន្ទត្រូវបានផ្សែងកាំភ្លើងមកបិទបាំង ភ្លើងកាណុងទ័ពជប៉ុនសាហាវខ្លាំងក្លា ផ្លូវធំតូចនិងសំណង់អគារក្នុងទីក្រុងសឹនយ៉ាងត្រូវកំទេចខ្ទេចខ្ទី ដូចខោអាវរងាររហែកដុំៗដែលពាក់លើខ្លួនរបស់ប្រជាជនចិន។ ផ្សែងគ្រាប់បែកហុយរាលដាលរាប់ខែ មនុស្សរស់នៅតំបន់នោះដកដង្ហើមមិនដល់ គ្នានឹកមិនឃើញពីមេឃដែលធ្លាប់ភ្លឺស្រឡះឡើយ។ ចាប់ពីពេលនោះមក ជប៉ុនបានចាប់ផ្តើមសង្គ្រាមឈ្លានពានចិន និងចាប់ផ្តើមធ្វើអាណានិគមក្នុងតំបន់ភាគខាងឦសានចិនអស់រយៈពេល ១៤ឆ្នាំ។
ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ១៩៣១ ខែខ្នើត ចលនាតស៊ូប្រយុទ្ធប្រឆាំងយ៉ាងលំបាក ដើម្បីកាពារមាតុភូមិនិងគ្រួសារអស់រយៈពេលជាងប្រាំពាន់ថ្ងៃប្រាំពាន់យប់របស់ប្រជាជនចិន បានចាប់ផ្តើម។
នៅទសវត្សរ៍ឆ្នាំ៣០និងឆ្នាំ៤០ នៃសតវត្សរ៍ទី២០ ប្រទេសចិនពោរពេញទៅដោយចំហាយក្លិនដុតខ្លោចនៃភ្លើងសង្គ្រាម ។ ពេលពួកសត្រូវលោភលន់ចង់យកទឹកដីនិងធនធានរបស់អ្នក វានឹងរកលេសជាប់ជានិច្ច ហើយជ្រុលនិយម «ដុតឱ្យអស់ សម្លាប់ឱ្យអស់ ប្លន់ឱ្យអស់» ។ ប៉ុន្តែតែងឃើញមានអ្នកខ្លះ ប៉ុនប៉ង់ចង់លុបបំបាត់ការចងចាំទៅតាមពេលវេលា ប៉ុនប៉ងលាក់ទោសរបស់ពួកហ្វាស៊ីស សរសើរចំពោះគ្រាប់ស្ករមួយគ្រាប់ដែលអ្នកឈ្លានពានបោះឱ្យ ពិតជាហួសហេតុណាស់!
អ្នកឈ្លានពានមិនស្គាល់ពីកម្លាំងរបស់ប្រជាជនឡើយ។ រងការធ្វើបាបជិះជាន់ម្តងហើយម្តងទៀត ខំអត់ទ្រាំរហូតដល់ទ្រាំលែងបាន ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយបង្ហូរឈាមស្រក់ទឹកភ្នែកទៀត ប្រជាជនងើបឡើងធ្វើការប្រយុទ្ធប្រឆាំង កម្លាំងបែបនេះ ទោះយ៉ាងណាក៏មិនសាបសូន្យឡើយ។ ទោះប្រើអាវុធដ៏ខ្លាំងសាហាវ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរយ៉ាងណា ក៏មិនអាចរារាំងកម្លាំងសច្ចយុត្តិធម៌បានឡើយ។
ព្រឹត្តិការណ៍ ១៨ កញ្ញា ឆ្នាំ១៩៣១ ជប៉ុនបានលូកដៃឈ្លានពានចិនដោយកម្លាំងប្រដាប់អាវុធ ប៉ុនប៉ងត្រួតត្រាទ្វីបអាស៊ីនិងសកលលោក។ ថ្ងៃនោះហើយ ប្រជាជនចិនចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងការឈ្លានពាននៃជប៉ុនដែលក៏ជាទីចាប់ផ្តើមនៃសង្គ្រាមប្រឆាំងហ្វាស៊ីសសកលលោកផងដែរ។
ហេតុអ្វីតែងថា គួរចងចាំប្រវត្តិសាស្ត្រ ? លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់បូកសរុបក្នុងឱកាសចងចាំជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពាននៃជប៉ុនថា ៖ « មិនមែនត្រូវបន្តគំនុំឡើយ គឺដើម្បីអំពាវនាវឱ្យមនុស្សស្លូតត្រង់ គាំទ្រនិងគាំពារសន្តិភាព។»
«ការគាំទ្រឬការប្រឆាំងរបស់ប្រជាជនសម្រេចដល់ជម្រើសនៃប្រវត្តិសាស្ត្រ ដូច្នេះយើងថា ទឹកដីបង្កើតដោយប្រជាជន ប្រជាជនគឺជាទឹកដី » នេះបើតាមប្រសាសន៍របស់លោក Xi Jinping ៕

