កាសែត New York Times (NYT) រាយការណ៍ថា មន្ត្រីយោធា និងចារកម្មអាមេរិក បានរកឃើញសញ្ញាថាក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ត្រៀមរៀបចំវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

យោងតាម របាយការណ៍កាសែតនេះ បន្ថែមថា រហូតមកដល់ពេលនេះ ក្រុមមន្ត្រីអ៊ីរ៉ាក់ កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីត្រៀមរារាំងសកម្មភាពគំរាមកំហែងទាំងអស់នេះ។
គួរបញ្ជាក់ថា អាមេរិក បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានការភ្ញាក់ផ្អើល ដោយកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរ ចំនួន ៣ ទីតាំង៕

ដោយ៖ ពេជ្រ