គណប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ

តាកែវ៖ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ កងទ័ពសមរភូមិមុខ តំបន់ទិសខេត្តឧត្តរមានជ័យ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ពិធីនេះបានរៀបចំធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្ត ឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដី របស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនអោយបាត់បង់សូម្បី១មីលីម៉ែត ។

ជាមួយគ្នានោះអភិបាលខេត្តតាកែវ        លោក វ៉ី សំណាង ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ត្រូវរួមសាមគ្គីគ្នាជានិច្ច និងកុំជឿរតាមការញ៉ុះញ៉ុងរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យសោះ ពោលទោះស្ថិតក្នុងតម្លៃណាក៏ដោយត្រូវបន្តប្ដេជ្ញាការពារ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិនៅទូទាំងប្រទេស។ ចំពោះគ្រឿងឧបភោគបរិភោគដែលយកទៅជូនកងទ័ពនៅពេលនេះរួមមាន អង្ករ ១០តោន   ទឹកសុីអុីវ ៥០យួ  ទឹកត្រី៥០យួ  ទឹកបរិសុទ្ធ៥០កេះ  ត្រីខ ៥កេះ  នំវីតាមីន BP ៥កេះ  មីសួ៥០០កេះតូច  បន្លែគ្រប់មុខ ១៥០គីឡូក្រាម នឹង ថវិការ៣០លានរៀល ។តាកែវ

Written by 

Related posts

Leave a Comment