អ៊ីស្រាអែល វាយប្រហារឆ្លងព្រំដែនស៊ីរី ចូលក្បែរទឹកដីលីបង់ សំដៅក្រុមហេសបូឡា

អាជ្ញាធរស៊ីរី បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល លើតំបន់មួយនៃទីក្រុង Al-Qusayr ក្នុងប្រទេសស៊ីរី ក្បែរព្រំដែនជាមួយប្រទេសលីបង់។ សារព័ត៌មាន Sham FM របស់ប្រទេសស៊ីរីបានរាយការណ៍។

 យោងតាមកាសែតស៊ីរី Al Watan និងទូរទស្សន៍លីបង់ Al Mayadeen បានបញ្ជាក់ថា ការវាយឆ្មក់របស់អ៊ីស្រាអែល គឺកំណត់គោលដៅឆ្លងកាត់ព្រំដែនតំបន់ Jusiya ។ មិន​មាន​ព័ត៌មាន​អំពី​ផលវិបាក​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ចុង​ក្រោយ​បំផុត រួម​ទាំង​ការ​ស្លាប់ ​និង​របួស​នោះទេ។

 ទីក្រុង Al-Qusayr គឺជាគោលដៅម្តងហើយម្តងទៀតនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអ៊ែល បានឲ្យដឹងថា ការវាយឆ្មក់តាមអាកាសរបស់ខ្លួន កំពុងតម្រង់ទិសដៅលើក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ពោលគឺវាយឆ្មក់ឆ្លងកាត់ពីប្រទេសស៊ីរី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment