ហុងគ្រី ព្រមានបើរបបអ៊ីរ៉ង់ដួល នោះមជ្ឈិមបូព៌ាទាំងមូលនឹងចលាចល

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានពីការដួលរលំដ៏មានសក្តានុពលនៃរដ្ឋាភិបាលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ង់ ថាអាចបង្កឱ្យមានអស្ថិរភាពមិនត្រឹមតែនៅក្នុងរដ្ឋប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងមជ្ឈឹមបូព៌ាតែម្ដង។

លោក Orban បានប្រាប់ស្ថានីយវិទ្យុ Kossuth ដោយអត្ថាធិប្បាយអំពីជម្លោះយោធារវាងអ៊ីស្រាអែល និងសាធារណរដ្ឋអ៊ីស្លាមថា ប្រសិនបើរដ្ឋាភិបាលកណ្តាលរបស់អ៊ីរ៉ង់ដួលរលំ ប្រទេសទាំងមូលអាចនឹងដួលរលំផងដែរ ហើយអស្ថិរភាពនឹងរីករាលដាលបន្តទៅមុខទៀត។

 យោងតាម លោក Orban បានបន្ថែមថា ក្នុងករណីនេះ ជម្លោះនឹងរីករាលដាលដល់តំបន់ទាំងមូល ដែលជាការវិវត្តន៍មួយដែលត្រូវតែទប់ស្កាត់។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីរូបនេះ ក៏បានបញ្ជាក់ផងដែរថា ទាំងប្រទេសហុងគ្រី និងប្រទេសផ្សេងទៀត សុទ្ធតែចង់ជៀសវាងពីសេណារីយ៉ូបែបនេះ ព្រោះអាចនាំឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។

គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានអង្រួនទីផ្សារពិភពលោក ជាពិសេសតម្លៃប្រេងដែលមានការហក់ឡើង គួរឲ្យកត់សម្គាល់៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment