រដ្ឋបាលស្រុកស្រែអំបិល ទទួលគ្រឿងឧបភោគបរិភោគ និងថវិការបស់រដ្ឋបាលឃុំ និងសប្បុរសជនសម្រាប់ជូនកងទ័ពជួរមុខ

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលឃុំជីខលើ  និងប្រជាពលរដ្ឋក្នុងឃុំជីខលើ ព្រមទាំងសប្បុរសជននានា សម្ភារ រួមមាន មី ត្រីខ ភេសជ្ជៈ អំបិល  ទឹករិសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និងសម្ភារផ្សេងទៀត ព្រមទាំងថវិកាមួយចំនួន សម្រាប់ចែកជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តកោះកុង និងប្រជាជនភៀសសឹក។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ រដ្ឋបាលឃុំជីខលើ និងប្រជាពលរដ្ឋឃុំជីខលើ ព្រមទាំងសប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ  វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment