ពូទីន៖ ជម្លោះអ៊ុយក្រែន ត្រូវតែដោះស្រាយរយៈពេលយូរ មិនមែនតែមួយឆាវទេ        

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ នៅក្នុងកិច្ចប្រជុំជាមួយប្រមុខទីភ្នាក់ងារព័ត៌មានឈានមុខគេរបស់ពិភពលោកថា របៀបនៃការដោះស្រាយជម្លោះអ៊ុយក្រែន ដូចសព្វថ្ងៃនេះគឺមិនគ្រប់គ្រាន់ទេ។

លោក បានចង្អុលបង្ហាញថា យើងត្រូវតែស្វែងរកដំណោះស្រាយដែលនឹងមិនត្រឹមតែបញ្ចប់ជម្លោះនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារស្ថានភាពសន្តិភាពបែបនេះជារៀងរហូត និងមិនឱ្យកើតមានសង្គ្រាមម្តងទៀតនាពេលអនាគត។

លោក ពូទីន សង្កត់ធ្ងន់ថា យើងបានយល់ព្រមលើគោលការណ៍សន្តិភាពដែលស្នើឡើងទាំងអស់ ប៉ុន្តែលោកខាងលិចមិនយល់ដូច្នេះទេ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ពូទីន កើតឡើង បន្ទាប់ពីការដោះស្រាយជម្លោះនៅអ៊ុយក្រែនដែលមានការគាំទ្រពីអន្តរជាតិ កន្លងមក គឺហាក់មិនមានប្រសិទ្ធិភាព និងមិនអាចពន្លត់ភ្លើងបានយូរនោះទេ ដោយភាគីទាំង ២ នៅតែមិនអាចស្រុះស្រួលគ្នា។

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment