នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍បន្ទាន់មួយថា ទីតាំងនុយក្លេអ៊ែរឈានមុខគេរបស់អ៊ីរ៉ង់ និងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងទីក្រុង Natanz គឺជាគោលដៅដ៏ចាំបាច់មួយសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែល ។

លោក បន្ថែមថា យើងបានវាយលុកចូលទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រារាំងកម្មវិធីអាវុធ រោងចក្រចម្រាញ់ប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នៅ Natanz និងអ្វីៗទាំងអស់ដែលជាប់ពាក់ព័ន្ធគ្រាប់នុយក្លេអ៊ែរជាសរសៃឈាមរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប៉ុន្មានម៉ោងមុននេះ ដែលបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភពីស្ថានភាពនៅមជ្ឈិមបូព៌ា ផងដែរ៕

ដោយ៖ ពេជ្រ