កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញមុខអះអាងទាក់ទងនឹងរឿងរ៉ាវអនាគត របស់គេ ថាគេនឹងនៅតែបន្តលេងឱ្យក្លិប Al Nassr ដដែល បើទោះជាមានការចុះផ្សាយនូវ រឿងរ៉ាវចចាមអារ៉ាមជាច្រើន ស្តីពីការចាកចេញទៅក្លិបថ្មីពេលកន្លងមក។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែត ក្រោយជួយជម្រើសជាតិព័រទុយហ្កាល់ ដណ្តើមបានពានរង្វាន់ UEFA Nations League កីឡាករវ័យ៤០ឆ្នាំ បានចេញមុខអះអាងអំពីរឿងអនាគតរបស់គេ ថានឹងបន្តនៅក្លិប Al Nassr ដដែលគ្មានការផ្លាស់ប្តូរក្លិបឡើយ ។
សូមជម្រាបថា កិច្ចសន្យារវាងតារាបាល់ទាត់ព័រទុយហ្កាល់ ជាមួយក្លិបក្នុងលីគ អារ៉ាប៊ីសាអូឌីត នឹងផុតនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ហើយថ្វីដ្បិតទោះមិនទាន់មានកិច្ចពិភាក្សាកុងត្រាថ្មីក្ដី Ronaldo បានអះអាងថារូបគេនឹងនៅតែបន្តលេងឱ្យក្លិប Al Nassr ដដែលនៅឆ្នាំក្រោយ៕
