តាកែវ ៖ រហូតមកដល់ម៉ោង៩ព្រឹកនេះសមត្ថកិច្ចបានគ្រប់គ្រង់ពន្លត់ភ្លើងបានទាំងស្រុងហើយ សកម្មភាពជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆាប់ឆេះមហោស្រពខេត្តតាកែវ ឃើញមានស្នងការរងទទួលផែនអគ្គីភ័យខេត្ត លោកឧត្តមសេនីយ៍សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍នាង សុភារ៉ា មេបញ្ជាការតំបងប្រតិបត្តិការ សឹករងតាកែវ ។

លោកវរសេនីយ៍ឯកឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវបានអោយដឹងថាមុនពេលកើតហេតុបណ្តាលអោយភ្លើងឆាបឆេះមហោស្រពខេត្តនេះគឺខាងមជ្ឈមណ្ឌលសាលាភាសាអង្គគ្លេសអាយឌា ធ្វើកម្មវិធីប្រគល់សញ្ញាប័ត្រទៅអោយកូនសិស្សរបស់គេចំនួន១៤០នាក់ជាង។ លោកអធិការនគរបាលក្រុងបានបន្តទៀតថានៅពេលកំពុងចាប់ផ្តើមកម្មវិធីរាំរបាំជូនពរនោះក៏ស្រាប់តែមានភ្លើងឆាប់ឆេះចេញពីដំបូលខាងលើនឹងបានធ្វើឲ្យលោកគ្រូអ្នកគ្រូនិងសិក្សានិស្សដែលត្រៀមទទួលសញ្ញាបត្រមានការភ្ញាក់ផ្អើលឆោឡោនឹងបានរត់ជាន់ជើងគ្នា រត់ចេញមកខាងក្រៅតែករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់លោកគ្រូអ្នកគ្រូឬសរសើរនិស្សដែលមកទទួលសញ្ញាបត្រឡើយ។

លោកអធិការនគរបាលក្រុងដូនកែវបានបញ្ជាក់ថាចំពោះការខូចខាតអាគីភ័យបានឆេះបំផ្លាញសម្ភារៈទាំងស្រុងនៅក្នុងបរិវេណមហោស្រពខេត្តតាកែវគឺនៅសល់តែកំណាត់មាត់ច្រកចូលពីខាងមុខតែប៉ុណ្ណោះ។ លោកវរសេនីយ៍ឯកហ៊ុន ហែម នាយការិយាល័យពន្លត់អគ្គីភ័យខេត្តបានអោយដឹងថាចំពោះរថយន្តពន្លត់អគ្គីភ័យដែលមកជួយអន្តរាគមន៍ពន្លត់ភ្លើងឆាប់ឆេះមហោស្របនេះគឺបានឡានទឹកចំនួន 7 គ្រឿងឡានរបស់ស្នងការដ្ឋាននគរបាលខេត្តកែវចំនួន 2 គ្រឿងឡាននគរបាលស្រុកត្រាំងចំនួនមួយគ្រឿងឡានអើយស្រុកត្រាំកក់ចំនួនមួយគ្រឿងឡានស្រុកសម្រោងចំនួនមួយគ្រឿងឡានស្រុកព្រៃកប្បាសចំនាន់មួយគ្រឿងនិងឡានឡឥដ្ឋចំនួនមើលរឿង។

បើតាមមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវបានឲ្យដឹងថាផ្សារមហោស្រពខេត្តតាកែវនេះបានសាងសង់ឡើងក្នុងឆ្នាំ 1968 រហូតមកដល់ឆ្នាំ 2025 នេះគឺមានអាយុកាលចំនួន 57 ឆ្នាំមកហើយ។ សាលមហោស្រពនេះដើមឡើយជាកន្លែងសម្តែងសិល្ប៍ រៀនរូបផ្សេង”ពិសេសរបាំយឺកេនឹងរហូតដល់បច្ចុប្បន្នជាសាលសម្រាប់សាលាខេត្តនឹងមន្ទីរជុំវិញខេតប្រជុំ។តាកែវ
