ក្លឹប Santos បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលថា Neymar ត្រូវបានគេដាក់ឱ្យនៅក្រៅក្រុមបន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមាន COVID-19។
កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញរោគសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដកចេញពីសកម្មភាពក្រុមភ្លាមៗ។ ក្រុមនៅលីគកំពូលប្រេស៊ីល បាននិយាយកាលពីថ្ងៃសៅរ៍ថា ការធ្វើតេស្តផ្នែកវេជ្ជសាស្រ្ដបានបញ្ជាក់ពីការឆ្លងមេរោគ COVID-19។
ក្លឹបមិនបានបង្ហាញពីរយៈពេលដែល Neymar នឹងត្រូវអវត្តមាន ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ Neymar ត្រូវបានដកចេញពីការប្រកួតលីកកាលពីថ្ងៃព្រហស្បតិ៍ជាមួយក្លិប Fortaleza ។
ការប្រកួតជាមួយក្លិប Fortaleza នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Santos មុនពេលលីកប្រេស៊ីលផ្អាក ដើម្បីត្រៀមការប្រកួត Club World Cup ថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៣ ខែកក្កដា នៅសហរដ្ឋអាមេរិក។
អនាគតរបស់អតីតខ្សែប្រយុទ្ធ Barcelona នៅ Santos នៅតែមិនទាន់សម្រេចចិត្តនៅឡើយ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ កីឡាកររូបនេះបានបង្ហាញខ្លួន ១២ ប្រកួតឱ្យ Santos នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយបានរួមចំណែក៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣លើក៕
