​អាជ្ញាធរជាតិអប្សរាកំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរវត្ត

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។

លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។

បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ​ដោយសារ​កត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។

គម្រោងអភិរក្ស និងជួសជុលសសរនៅរួតបាកានអង្គរវត្ត បានចាប់ផ្តើមនៅខែក្នុងកុម្ភៈ ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជួសជុលបានចំនួន៩សសរ ក្នុងចំណោម១០សសរ ដែលគិតជាទំហំការងារ បានប្រហែល៨០ភាគរយហើយ៕

Written by 

Related posts

Leave a Comment