​អ៊ីស្រាអែល​ បិទ​សាលារៀន UN ៣ កន្លែងនៅភាគខាងកើត ដែលសម្បូរដោយសិស្សប៉ាឡេស្ទីន

កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបង្ខំឱ្យបិទសាលារៀនចំនួន ៣ ទីតាំងដែលគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) នៅទីក្រុងហ្សេរុយសាឡឹមខាងកើត។

សិស្សប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសាលា ត្រូវប្រកាសបិទទ្វារនៅថ្ងៃព្រហស្បតិ៍ នេះ។

ទន្ទឹមនោះ លោក Philippe Lazzarini អគ្គស្នងការរបស់ Unrwa បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល កំពុងបដិសេធសិទ្ធិជាមូលដ្ឋានរបស់ពួកគេក្នុងការរៀន និងចោទប្រកាន់ពលរដ្ឋប៉ាឡេស្ទីន ថាមិនគោរពច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ទណ្ឌកម្មរបស់អ៊ីស្រាអែល លើភ្នាក់ងារ Unrwa បានចូលជាធរមាន កាលពីដើមឆ្នាំនេះ ហើយអ៊ីស្រាអែល ចោទប្រកាន់ទីភ្នាក់ងារនេះថាពាក់ព័ន្ធនឹងក្រុមហាម៉ាស។ ខណ Unrwa បដិសេធការអះអាងនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment