មនុស្ស២នាក់ស្លាប់និង​រាប់រយនាក់ទៀតត្រូវបានចាប់ខ្លួន អំឡុងការអបអរសារទ PSG ឈ្នះពាន UCL

មនុស្សពីរនាក់បានស្លាប់ និងរាប់រយនាក់នាក់ទៀត ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង​ ក្នុងអំឡុងពេលប្រារព្ធពិធីអបអរសារទការឈ្នះពានក្របខ័ណ្ឌ UEFA Champions League 2024-25 របស់ក្រុម Paris St Germain ។នេះបើតាមប្រភពពី Reuters ឱ្យដឹងនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។

ហេតុការណ៍នេះកើតឡើង នៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង បន្ទាប់ពីក្រុម Paris St Germain បានផ្តួលគូប្រជែងនៅលីគអ៉ីតាលី Inter Milan ឈ្នះពានលីគអឺរ៉ុបទី១ Champions League ជាលើកដំបូងរបស់ពួកគេ ។

បើតាមការវាយតម្លៃជាបណ្តោះអាសន្ន របស់ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃអាទិត្យបង្ហាញថា គឺមានមនុស្សប្រមាណ ៥៥៨នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមាន ៤៩១នាក់ចាប់នៅទីក្រុងប៉ារីស នឹងមានប្រមាណ ៣២០នាក់ត្រូវបញ្ជូនទៅឃុំខ្លួន ខណៈមនុស្ស២នាក់បានស្លាប់ ។

មន្ត្រីប៉ូលីសបានប្រាប់អ្នកយកព័ត៌មានថា មានបរុសវ័យ ២០ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវរថយន្តបុក ខណៈនៅទីក្រុង Dax មានក្មេងប្រុសវ័យ ១៧ឆ្នាំម្នាក់បានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងង ៕

Written by 

Related posts

Leave a Comment