ទាហានរុស្ស៊ី ១២ នាក់ដែលចូលរួមក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដំបូងរបស់អាមេរិកនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេសត្រូវបានទទួលរង្វាន់លើកទឹកចិត្តប្រមាណ ១៥ លានរូប្លែ (១៩៥,០០០ ដុល្លារ) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានTass។

ក្រុមហ៊ុន Fores ដែលជាអ្នកប្រគល់រង្វាន់នេះបានឲ្យដែរដឹងថា “Fores បានប្រគល់តាមការសន្យាមុនរបស់ខ្លួនក្នុងការផ្ទេរប្រាក់ចំនួន ១៥លានរូប្លែទៅឱ្យសមាជិកនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីសម្រាប់ការបាញ់ទម្លាក់ F-16 ដំបូងនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ពិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើងនៅតំបន់ព្រំដែនមួយនៅចំពោះមុខមេបញ្ជាការកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥។មេបញ្ជាការផ្ទាល់ក៏បានថ្លែងថាថាទាហានទាំង ១២នាក់ដែលចូលរួមក្នុងការទម្លាក់យន្តហោះ F-16 បានទទួលវិញ្ញាបនបត្រជាសាច់ប្រាក់។
អគ្គនាយកក្រុមហ៊ុន Fores គឺលោក Sergey Shmotyev មុននេះក៏បាននិយាយនៅឯក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ថា ក្រុមហ៊ុនរបស់លោកនឹងផ្តល់ប្រាក់រង្វាន់ចំនួន ១៥ លានរូប្លែសម្រាប់យន្តហោះចម្បាំង F-16 ដំបូងបង្អស់ដែលអាចត្រូវបានគេបាញ់ទម្លាក់នៅអ៊ុយក្រែន។ នៅក្នុងខែធ្នូ អ្នកជំនួញរូបនេះក៏បានបញ្ជាក់ពីចេតនានៃការផ្តល់រង្វាន់ខាងលើនេះចំពោះសារព័ត៌មាន TASS ផងដែរ។

ដោយផ្អែកលើ Urals, Fores បង្កើតផលិតផលសម្រាប់ឧស្សាហកម្មប្រេង និងបានជួយដល់កងទ័ពរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស។ មកទល់នឹងពេលនេះ ក្រុមហ៊ុនបានបរិច្ចាគប្រាក់ចំនួន ២៣៧.៧លានរូប្លែ (៣ លានដុល្លារ) សម្រាប់ការទិញផ្នែករឹង ឧបករណ៍ទំនាក់ទំនង ប្រព័ន្ធស្ទះ កំដៅ ឱសថ និងឧបករណ៍ជម្លៀស។ ក្រុមហ៊ុននេះក៏បានទិញផលិតផលថែទាំសុខភាពជាង ៥០០ តោន និងឱសថសម្រាប់តំបន់ប្រតិបត្តិការយោធាពិសេសនេះផងដែរ៕

ដោយ៖ ពេជ្រ