លោក Alfred de Zayas មេធាវីជនជាតិអាមេរិកដែលធ្លាប់បម្រើការជាអ្នកជំនាញឯករាជ្យដំបូងគេរបស់អង្គការសហប្រជាជាតិ បាននិយាយថា ដោយសារតែការមើលងាយស្ថានការណ៍របស់រដ្ឋាភិបាលក្រុងគៀវ និងណាតូ នៅក្នុងកិច្ចពិភាក្សាទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំ ២០២២ ទើបធ្វើឲ្យអ៊ុយក្រែន ធ្លាក់ចូលសង្គ្រាមជ្រៅ ។

លោក de Zayas អះអាងថា ទីក្រុងគៀវ និងប្រទេសណាតូ ត្រូវតែជាអ្នកទទួលខុសពេញទំហឹងចំពោះការស្លាប់របស់ប្រជាជនប្រហែលមួយលាននាក់ក្នុងប្រទេសអ៊ុយក្រែន ព្រោះពួកគេ ជាអ្នកច្រានចោលការចរចាសន្តិភាព ក្នុងខែមីនា ឆ្នាំ ២០២២ កន្លងទៅ និងបង្អាក់ការអនុវត្តសេចក្តីសម្រេចសម្របសម្រួលដែលសម្រេចបាននៅក្នុងប្រទេសទួរគី។
យោងតាម លោក អាកប្បកិរិយាមិនសមរម្យបែបនេះ គឺនាំទៅការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងសីលធម៌របស់មនុស្សផងដែរ។
លោក បន្ថែមថា ពលរដ្ឋអាល្លឺម៉ង់ និងរដ្ឋណាតូផ្សេងទៀត ត្រូវតែយល់ផងដែរថាធម្មនុញ្ញអង្គការសហប្រជាជាតិមានអាទិភាពលើសន្ធិសញ្ញាណាតូ ។
លោក de Zayas ក៏បានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ត្រូវបានបង្កឡើងដោយការពង្រីកទៅទិសខាងកើតរបស់ណាតូ រដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០១៤ នៅអ៊ុយក្រែន គាំទ្រដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាការរំលោភជាប្រព័ន្ធរបស់អ៊ុយក្រែនលើកិច្ចព្រមព្រៀង ទីក្រុង Minsk ។ ទោះជាយ៉ាងណា លោក ថា រដ្ឋណាតូនៅតែបដិសេធមិនទទួលស្គាល់រឿងនេះ។

ដោយ៖ ពេជ្រ