បុរស ២ នាក់ បានស្លាប់នៅក្នុងការផ្ទុះឧបករណ៍មិនស្គាល់អត្តសញ្ញាណមួយ នៅក្នុងទីក្រុង Stavropol ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់លោក អភិបាលក្រុង Ivan Ulyanchenko ថ្លែងប្រាប់សារព័ត៌មាន TASS ។

លោក បន្តថា តាមទិន្នន័យបឋម ការផ្ទុះមួយកើតឡើងនៅជិតអគារផ្ទះល្វែងមួយកន្លែង នៅផ្លូវ Chekhov ។
ជាលទ្ធផលបុរស ២ នាក់ស្លាប់។ យ៉ាងណាក៏ដោយ លោក មិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណនៃឧបករណ៍ដែលផ្ទុះនោះ នៅទ្បើយទេ៕

ដោយ៖ ពេជ្រ