ក្រុមបិសាចក្រហម Manchester United និងមាន់ខ្នាយមាស Tottenham បានណាត់គ្នាចាញ់ដូចគ្នាក្នុងសប្ដាហ៍ទី៣៧ នៃក្របខណ្ឌ Premier League កាលពីយប់មិញ មុនជួយគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ Europa League នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ខាងមុខនៅទីក្រុង Bilbao។
ក្រុមទាំងកំពុងស្ថិតក្នុងពាក់កណ្តាលតារាង ហើយការឈ្នះពាន Europa League នឹងធ្វើឲ្យពួកគេទទួលបានអីមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ។
ក្រុម Manchester United បានរងបរាជ័យជាលើកទី ១៨ ក្នុងរដូវកាលនេះបន្ទាប់ពីចាញ់ ១-០ នៅលើទឹកដីក្រុម Chelsea ខណៈ Tottenham ជាការចាញ់លើកទី២១ របស់ពួកគេបន្ទាប់ពីចាញ់ Aston Villa ២-០។
ប៉ុន្តែជាមួយនឹងអ្វីគ្រប់យ៉ាងអាចកំពុងឈានទៅរកភាពជោគជ័យនៃក្របខ័ណ្ឌ Europa League តើក្រុមទាំងពីរមានទម្រង់លេងយ៉ាងណានៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ?
