រដ្ឋបាលរញ្ជួយដីចិន (CEA) បានរាយការណ៍ពីគ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ ដែលវាយប្រហារលើទីក្រុងទីបេ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភានេះ។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារស្រុក Shigatse នៅម៉ោង ៥ និង ១១ នាទីព្រឹក (ម៉ោងក្នុងស្រុកក្នុង) ជម្រៅ ១០ គីឡូម៉ែត្រ។
ភ្នាក់ងារ CEA បានបន្ថែមថា អាជ្ញាធរ បញ្ជូនសេវាឆ្លើយតបសង្គ្រោះបន្ទាន់ទៅកន្លែងរងគ្រោះ ខណមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស នៅឡើយទេ រហូតមកដល់ពេលនេះ ។
កាលពីខែមករា មនុស្សជាង ១២០ នាក់ ស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ ដែលបានវាយប្រហារស្រុក Tingri របស់ទីបេ ដែលមានចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រពីស្រុក Shigatse ៕

ដោយ៖ ពេជ្រ