Amorim សារភាពថាលោកប្រហែលជាត្រូវ​ចុះចេញតំណែងប្រសិនបើទម្រង់លេង Man Utd នៅតែអន់បែបនេះ

លោក Ruben Amorim បានសារភាពថាលោកប្រហែលជាត្រូវ​ចុះចេញពីតំណែងជាអ្នកចាត់ការប្រសិនបើទម្រង់លេង Manchester United ​នៅតែអន់បែបនេះ។

លោកបានលើកឡើងបែបនេះ ក្រោយ Man Utd ចាញ់ក្រុម West Ham ២-០ នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ ដែលធ្វើឲ្យពួកគេមិនបានទទួលជ័យជម្នះណាមួយក្នុងចំណោមការប្រកួត ៨ ចុងក្រោយនៅលីគ​។

​ឆ្លងតាមលទ្ធផលនេះ នាំឱ្យមានការចោទសួរជុំវិញអនាគតរបស់គ្រូបង្វឹក ក៏ត្រូវបានលោក Amorim ឆ្លើយថា «ពួកយើងបានបាត់បង់អារម្មណ៍ថា ពួកយើងជាក្លិបធំមួយក្នុងលោក និងជាទីបញ្ចប់នៃពិភពលោកនេះដែលបានចាញ់ការប្រកួតក្នុងផ្ទះ។ ប្រសិនបើយើងមិនភ័យខ្លាចចំពោះបរាជ័យ និងតក់ស្លុតទៀតនោះ។ វាគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត ក្នុងនាមក្លិបធំធ្លាប់មាន»៕

Written by 

Related posts

Leave a Comment