កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល  មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥(ម្ភៃប្រាំ)រូប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលជាសេនាធិការផ្ទាល់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្ម លើកិច្ចការពារ គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កិច្ចប្រជុំបានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖ (១)របាយការណ៍ លទ្ធផលអនុវត្តអនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លេីកទី៣ (២)របាយការណ៍លទ្ធផលការងារនិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ដេីមឆ្នាំ២០២៥ (៣)របាយការណ៍លទ្ធផលអនុវត្តគម្រោងមូលនិធិអង្គរឆ្នាំ២០២៤-២០២៥ (៤)សំណេីសុំអនុម័ត និង(៥)បញ្ហាផ្សេងៗ។

Written by 

Related posts

Leave a Comment