តម្លៃប្រេង​សកលឡើងថ្លៃ នៅថ្ងៃនេះ

តម្លៃប្រេង បានហក់ឡើងនៅថ្ងៃសុក្រនេះ ខណៈដែលការវាយប្រហាររបស់អ៊ុយក្រែន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី នាំឱ្យទីក្រុងម៉ូស្គូ តំឡើងថ្លៃនាំចេញប្រេងឥន្ធនៈ។

ប្រេងឆៅ Brent បានកើនឡើង ១៥ សេន ឬ ០.២ ភាគរយ ស្មើនឹង ៦៩.៥៧ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate (WTI) កើនឡើង ២៣ សេន ឬ ០.៤ ភាគរយ ស្មើនឹង ៦៥.២១ ដុល្លារ ក្នុងមួយបារ៉ែល។

ប្រេងទាំង ២ បានកើនឡើងជាង ៤ ភាគរយ ក្នុងសប្តាហ៍នេះ ដែលជាការកើនឡើងខ្ពស់បំផុត ចាប់តាំងការធ្លាក់ចុះប៉ុន្មានពីសប្តាហ៍មកនេះ៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment