ផ្ទុះការរិះគន់ខ្លាំងលើលោក Biden រឿងលើកលែងទោសកូនប្រុស ខណលោក ធ្លាប់សន្យាមិនលូកដៃ

សេតវិមាន បានការពារពាក់ព័ន្ធនឹងការមិនពេញចិត្ត ចំពោះការលើកលែងទោសរបស់លោកប្រធានាធិបតី Joe Biden ចំពោះកូនប្រុស គឺលោក Hunter បន្ទាប់ពីសន្យាម្តងហើយម្តងទៀតថា លោក មិនមានគម្រោងផ្តល់ការលើកលែងទោសណាមួយក្នុងបញ្ហានេះទេ។

លេខាធិការសារព័ត៌មាន បាននិយាយថា លោក Biden ផ្ដល់ការលើកលែងទោសដល់កូនប្រុស ដែលកំពុងប្រឈមនឹងការកាត់ទោស នៅចុងខែនេះ ក្នុងសំណុំរឿងសហព័ន្ធចំនួនពីរ ដើម្បីការពារកូនប្រុសពីការបៀតបៀនដ៏មានសក្តានុពលដោយសត្រូវនយោបាយដែលទើបតែជាប់ឆ្នោតលោក Donald Trump  ។

ការលើកលែងទោសយ៉ាងទូលំទូលាយគ្របដណ្តប់លើឧក្រិដ្ឋកម្មសហព័ន្ធដែលមានសក្តានុពលណាមួយដែលលោក Hunter អាយុ ៥៤ ឆ្នាំ អាចនឹងប្រព្រឹត្តក្នុងរយៈពេលមួយទសវត្សរ៍។

គណបក្សសាធារណរដ្ឋ បានរិះគន់ទង្វើនេះ ដោយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ហៅវាថាជាការរំលោភបំពាន និងគេចចេញពីភាពយុត្តិធម៌ ។

គួរបញ្ជាក់ថា លោក Hunter ប្រឈមមុខនឹងសវនាការកាត់ទោសនៅរដ្ឋ Delaware និង California ដែលគ្រោងធ្វើនៅថ្ងៃទី ១២ និង ១៦ ខែធ្នូនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment