កូនប្រុស Ronaldo ត្រូវបានកោះហៅ​ចូលជម្រើសជាតិព័រទុយហ្កាល់​ជាលើកដំបូង

កូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កីឡាករ Ronaldo Jr ​ត្រូវបានកោះហៅ​ចូលក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំ ក្រុមជម្រើសជាតិព័រទុយហ្កាល់លើកដំបូង ដើម្បីការប្រកួតពានយុវជនអន្តរជាតិមួយនៅប្រទេសក្រូអាតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែឧសភា។

​ខ្សែប្រយុទ្ធវ័យ ១៤ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងនៅសាលាយុវជន Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលឪពុករបស់គេលេងនៅលីគ Saudi Pro League ត្រូវបានកោះហៅដោយគ្រូបង្វឹកព័រទុយហ្កាល់លោក Joao Santos ​សម្រាប់ពានអន្តរជាងខាងលើ។

ព័រទុយហ្គាល់ត្រូវជួបជប៉ុន (ថ្ងៃទី ១៣ ឧសភា) ក្រិក (ថ្ងៃទី ១៤) និងអង់គ្លេស (ថ្ងៃទី ១៦) មុនពេលប្រកួតចុងក្រោយនៅថ្ងៃទី ១៨ ឧសភា។

យ៉ាងណាមិញក្រោយកូនប្រុសត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ​  Ronaldo ​ បានអបអរថ្ងៃដ៏សំខាន់របស់កូនប្រុស​មួយនឹងការបង្ហោះនៅលើ Instagram ដោយសរសេរថា “មានមោទនភាពចំពោះកូនប្រុសរបស់ខ្ញុំ!”៕

Written by 

Related posts

Leave a Comment