ក្រុងមូស្គូ និងគៀវ ផ្ទុះអាវុធដាក់គ្នាឲ្យហើយ មុនបទឈប់បាញ់រយៈពេល ៣ ថ្ងៃចូលមកដល់

បទ​ឈប់​បាញ់​រយៈ​ពេល​ ៣ ថ្ងៃ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ដាក់​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀ ពូទីន បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​ក្នុង​តំបន់។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកចង់ឃើញបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ហើយភាគីទាំងពីរនៅតែបន្តការបាញ់ប្រហារគ្នារហូតដល់នាទីចុងក្រោយ។

មន្ត្រីកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលផ្លោងចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ១៨០ គ្រឿងនៅទូទាំងប្រទេសចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ។ អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់បានស្លាប់នៅក្នុងទីក្រុង Kyiv ហើយមនុស្ស ៨ នាក់ រួមទាំងកុមារ ៤ នាក់បានរងរបួស។

អ្នកស្រុកនៅក្នុងទីក្រុងបានពិពណ៌នា ឬហៅជនជាតិរុស្ស៊ីថាជា“អមនុស្ស” ហើយបាននិយាយថាពួកគេមិនរំពឹងថានឹងមានបទឈប់បាញ់នោះទេ ខណ”ពូទីនមិនអាចជឿទុកចិត្តបាន”នោះទ្បើយ។

លោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាវិធានការណាមួយដែលត្រូវតែកម្ចាត់អ្នកឈ្លានពានបង្កសង្រ្គាមត្រូវតែត្រូវបានអនុវត្តដើម្បីនាំមកនូវសន្តិភាពយូរអង្វែង។

មន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​អះអាង​ថា កម្លាំង​របស់​ពួកគេ​ក៏​បាន​រង​ការ​វាយប្រហារ​ដូចគ្នាដែរ។ ពួកគេបាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង ៥០០ គ្រឿង និងកាំជ្រួចប្រឆាំងនាវាចំនួន ៥ គ្រឿង។

បទ​ឈប់​បាញ់​រយៈពេល​ខ្លី​នេះ​ត្រូវ​គ្នា​នឹង​ខួប​លើក​ទី ៨០ នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​អឺរ៉ុប។ មេដឹកនាំបរទេស រួមទាំងប្រធានាធិបតីចិន លោក Xi Jinping នឹងចូលរួមក្បួនដង្ហែទិវាជ័យជំនះនៅទីក្រុងម៉ូស្គូ។

លោក ពូទីន នឹងជួបជាមួយលោក ស៊ី នៅថ្ងៃព្រហស្បតិ៍។  ពួកគេត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីអ៊ុយក្រែន និងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈដែលរដ្ឋបាល Trump បានធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពពិភពលោក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment