ឥណ្ឌា វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវជន​ និងតំបន់ការស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន

ឥណ្ឌា​ប្រកាស​ថា ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​យោធា​លើ​ទីតាំង​ចំនួន ៩ នៅ​ប៉ាគីស្ថាន និង​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន។

ក្រសួងការពារជាតិឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារបានផ្តោតលើអ្វីដែលខ្លួនហៅថា ហេដ្ឋារចនាសម្ព័ន្ធភេរវករ ពីកន្លែងឬប្រភពបញ្ជាការវាយប្រហារភេរវកម្មប្រឆាំងនឹងឥណ្ឌា។

 អ្នកនាំពាក្យយោធាប៉ាគីស្ថានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ឥណ្ឌាបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងចំនួនបីក្នុងប្រទេសប៉ាគីស្ថាន។

ភាពតានតឹងបាននិងកំពុងកើនឡើងរវាងប្រទេសជិតខាងទាំងពីរចាប់តាំងពីការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាបានបណ្តាលឱ្យមនុស្ស ២៦ នាក់បានស្លាប់កាលពីខែមុន។ ជនរងគ្រោះភាគច្រើនជាភ្ញៀវទេសចរ។ ឥណ្ឌា​បាន​ចោទ​ប៉ាគីស្ថាន​ថា​បាន​ដើរ​តួនាទី​ក្នុង​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​បង្ហាញ​ពី​ការ​សងសឹក។ ប៉ុន្តែប៉ាគីស្ថាន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​អះអាង​នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment