ទស្សនីយភាពគុនល្បុក្កតោ នឹងសម្ដែងទ្រង់ទ្រាយធំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League

នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ។

ទន្ទឹមជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបលើកដំបូងលើទឹកដីកម្ពុជានេះ ក្រុមម្ចាស់ផ្ទះសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំនូវសន្ដិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាទស្សនីយភាពមួយចំនួន ដើម្បីអបអរសាទរ ក៏ដូចជាផ្ដល់នូវភាពសប្បាយរីករាយ ដល់ទស្សនិកជនដ៏ច្រើនកុះករ ដែលនឹងចូលរួមការប្រកួតនេះ ក្នុងនោះក៏នឹងមានការសម្ដែងនូវគុនល្បុក្កតោ លក្ខណៈទ្រង់ទ្រាយធំ កំឡុងការប្រកួតដ៏នេះផងដែរ៕(ដកស្រង់ពី BTV News)

Written by 

Related posts

Leave a Comment