លោក Tunji Ayoyinka Akeeb គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា បានបង្ហាញចំណាប់អារម្មណ៍ មុនជួបព្រះខ័នរាជស្វាយរៀង ល្ងាចនេះថា «នៅតែផ្ដោតលើគោលដៅរបស់យើងអ៊ីចឹង ។ ពួកយើងបានប្ដេជ្ញាចិត្តនឹងលេងឲ្យអស់ពីសមត្ថភាពគ្រប់ការប្រកួតទាំងអស់។ ពួកយើងនៅតែព្យាយាមលេង និងបន្ដប្រយុទ្ធរហូតដល់ចប់រដូវកាល ហើយកីឡាកររបស់យើង ក៏បានបង្ហាញពីឆន្ទៈដ៏ខ្លាំងក្លាកាលពីប្រកួតចុងក្រោយជាមួយភ្នំពេញក្រោន ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន….»។
សូមជម្រាប់ថា វិសាខា នឹងបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងការជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដំណាក់កាលទី២ សប្តាហ៍ទី៣០ វេលាម៉ោង១៨៖០០នាទីល្ងាចនេះ៕
