លោក Pep Muñoz ថ្លែងបែបនេះ មុនស្វាយរៀង ប៉ះវិសាខា ល្ងាចនេះ

ថ្លែងក្នុងសន្និសិទកាសែតមុនប៉ះក្រុមម្ចាស់ផ្ទះវិសាខា នៅល្ងាចនេះ លោកPep Muñozគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា ​«ក្នុងនាមជាម្ចាស់ជើងឯក ដែលបង្ហាញខ្លួនក្នុងរដូវកាលនេះយើងជាក្រុមដែលល្អដាច់គេ នៅក្នុងពានCPL ហើយសម្រាប់គោលដៅ ២ប្រកួតនៅសល់ចុងក្រោយនេះ យើងនឹងបង្ហាញថាយើងជាក្រុមម្ចាស់ឯក ដោយក្នុងការប្រកួតថ្ងៃស្អែកនេះ (ថ្ងៃនេះ) ប៉ះវិសាខា គឺដដែលយើងនឹងលេងឱបានល្អ និងឈ្នះការប្រកួត»

លោកក៏បានបន្តថា ​«យើងបានចាញ់វិសាខា ២ ប្រកួតក្នុងដីរបស់ពួកគេ ជាពិសេសក្នុងរដូវកាលយើងមិនទាន់ឈ្នះនៅ កីឡាដ្ឋានព្រីនស៍នោះទេ ហើយយើងទាំងអស់គ្នាស្រឡាញ់នៃការលេងបាល់ទាត់  ហើយការប្រកួតនៅថ្ងៃស្អែកយើងចង់បង្ហាញនៃ ភាពជាជើងឯកនៅរដូវកាលនេះ  ហើយកីឡាករយើងទាំងអស់នឹងព្យាយាមអស់សមត្ថភាព និង ដណ្ដើមបាន៣ពិន្ទុ»។

សូមជម្រាប់ថា ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះវិសាខា ក្នុងការជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ​ ដំណាក់កាលទី២ សប្តាហ៍ទី៣០​ នាកីឡដ្ឋានព្រីនស៍ វេលាម៉ោង១៨៖០០នាទីល្ងាចនេះ៕

Written by 

Related posts

Leave a Comment