តាកែវ៖ លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មាន ព្រឹកថ្ងៃ ទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបប្រជុំសំណេះសំ ណាល និងផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែង ក្លាយ ដែលរៀប ចំឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តតាកែវ ។
ដោយមានការចូលរួមដោយពីលោក អនុប្រធានមន្ទីរ មន្ត្រីរាជមន្ទីរព័ត៌មាន លោក លោកស្រី ជាប្រធានអង្គភាពអ្នកសារព័ត៌មាន ភ្នាក់ងារប្រចាំខេត្ត ទូទាំងខេត្ត ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍អនឡាញទូទាំងខេត្តជាច្រើននាក់ផងដែរ ។
ហើយចំពោះការផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ កឺ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ ហើយយុទ្ធនាការនេះ ក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់ផងដែរ ៕តាកែវ



